អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ឈឹម សាវុធ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ក្នុងឱកាសរំឭកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្ត  អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងទ័ពជើងគោក ក្នុងឱកាសរំឭកខួបលើកទី២៥ឆ្នាំ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។

យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតសម្ដែងនូវការកោតសរសើរប្រកបដោយមោទកភាពបំផុតចំពោះស្នាដៃ និងសមិទ្ធិផលនានាដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងទ័ពជើងគោក ក្នុងការបំពេញភារកិច្ចស្នូលការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ប្រកបដោយស្មារតីស្នេហាជាតិ មានឆន្ទៈមោះមុតចំពោះកិច្ចការពារជាតិ និងចូលរួមធានាបានសន្តិសុខជាតិ ពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំ។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរបវរមហាប្រសើរជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងទ័ពជើងគោកសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕