អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភទៅបំពេញទស្សនកិច្ច និងជូនពរយោធាទីក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម

(វៀតណាម)៖ ដោយបានទទួលការអនុញ្ញាតដ័ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភទៅបំពេញទស្សនកិច្ច និងជូនពរនៅបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម៕