អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនទីចាត់ការបច្ចេកទេស

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការ បានអញ្ជើញជាអធិបតីភាព ផ្សព្វផ្សាយសេចក្ដីកំណត់ស្ដីពីវិភាគទាន យោធិនមរណភាព និងបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនទីចាត់ការបច្ចេកទេស។

ការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីចាត់ការបច្ចេកទេស ស្ថិតនៅភូមិពោធិ៍ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។