(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ អញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដើម្បីដោះស្រាយសំណូមពររបស់បណ្ដាកងឯកភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង៨:៣០នាទី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ៣ អគារA ទីស្ដីការក្រសួងការពារជាតិ៕