អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក មាស វណ្ណា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក គង់ សិទ្ធិ

(ភ្នំពេញ) ឯកឧត្ដម ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក គង់ សិទ្ធិ អតីតអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ នៅគេហដ្ឋានសព ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក គង់ សិទ្ធិ បានទទួលមរណភាពនៅវេលាម៉ោង ១៥:៣០នាទី នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ៕