អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំសប្ដាហ៍របស់ទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំសប្តាហ៍របស់ទីចាត់ការ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។ 

នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នាយកទីចាត់ការ ក៏បានថ្លែងកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចលើការងារភស្ដុភាររបស់ថ្នាក់ដឹកនាំទីចាត់ការ និងយោធិនទាំងអស់ចំណុះទីចាត់ការ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលបានប្រគល់ឲ្យ និងគោរពវិន័យឲ្យបានមុឺងម៉ាត់ យកចិត្តទុកដាក់ចំពោះការងារប្រឡងប្រណាំង ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង។ 

ចំពោះសាលាបើកបរឈើកាច់ ត្រូវយកចិត្តទុកដាក់ចំពោះសិក្ខាកាមគ្រប់ជំនាញទាំងការស្នាក់នៅស្អាត អនាម័យលើការហូបចុក រក្សាការពង្រឹងវិន័យ និងគុណភាពហ្វឹកហ្វឺន៕