(កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងនូវការអបអរសាទរទិវាសន្តិភាព២៦ឆ្នាំ ក្នុងឱកាសចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ សាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន៕