អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការផ្តល់ថវិការជាង ១៦៦ លានរៀលជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ ថវិកាចំនួន ១៦៦.១៣០.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ពិធីប្រគល់ និងទទួលថវិកា ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕