(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយ “ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ព្រមទាំងវីរភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥” ដល់នាយទាហាន វគ្គវិក្រឹតការ បញ្ជាការសេនាធិការ ឆ្នាំ ២០២៥ ផងដែរ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបញ្ជាការសេនាធិការ៕