អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា ទទួលស្វាគមន៍ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅអគ្គបញ្ជាការដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី DATO’ PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន៕