អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ជាតិ-អន្តរជាតិថ្មីៗដល់យោធិននៃ បញ្ជាការដ្ឋានរថក្រោះ  អគ្គបញ្ជាការ

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ, ខួបទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥) ដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ នាព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៥៕