អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បន្តចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ជាតិ-អន្តរជាតិថ្មីៗដល់យោធិននៃបញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានបន្តអញ្ជើញចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ, ខួបទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥) ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានបញ្ជូនសារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំបញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន។

នៅក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានអនុញ្ញាតឱ្យវរសេនីយ៍ឯក ឈាង សុងម៉េង នាយករង ទីចាត់ការឃោសនាព័ត៌មាន ឡើងធ្វើបទបង្ហាញស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានរបស់អគ្គបញ្ជាការ និងការចូលរួមប្រឆាំងការផ្សព្វផ្សាយ ចែកចាយ ព័ត៌មានមិនពិតផងដែរ៕