(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ខួបទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥) ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃវិទ្យាស្ថានបញ្ជាការ សេនាធិការ និងសាលានាយទាហានសកកម្ម អគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥៕
