អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជន សម្រាប់យកទៅឧបត្ថម្ភដល់កងទ័ពជួរមុខ

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជនតាមរយៈ ឧត្ដមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន សម្រាប់យកទៅឧបត្ថម្ភដល់កងទ័ពជួរមុខដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិ។

អំណោយដែលបានជួយឧបត្ថម្ភនោះ រួមមាន៖ ១៖ ទឹកបរិសុទ្ធ ៤០០កេស, ២៖ អង្ករ ៧៩៧៥គីឡូក្រាម, ៣៖ កាពិផាវ ២០គីឡូក្រាម, ៤៖អំបុក ២០០គីឡូក្រាម, ៥៖សាច់ផាត់ ២០គីឡូក្រាម, ៦៖ត្រីខ ២កេស, ៧៖សាច់ក្រក ២០គីឡូក្រាម, ៨៖បាយក្ដាំង ៥១កញ្ចប់, ៩៖មីជាតិ ៥០កេស, ថ្នាំពេទ្យ ២៣៨កញ្ចប់, ១០៖ម៉ាស់ ៥៤កញ្ចប់, ១១៖អំបុក បង្គាក្រៀម ៥៥កញ្ចប់, ១២៖ឆៃប៉ូវ ៣៤កញ្ចប់, ១៣. នំស្រួយ ១៤៨កញ្ចប់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ និងសូមជូនពរបានប្រកបនូវពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕