(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ ឧត្ដមសេនីយ៍ទោ ប៉ែន វិចិត្រ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ សម្រាប់យកទៅឧបត្ថម្ភដល់កងទ័ពជួមុខដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិ។
អំណោយដែលបានជួយឧបត្ថម្ភនោះ រួមមាន៖ ១៖អង្ករ ១០តោន, ២៖ នំប៉័ងក្រៀម៥០០, ៣៖ ទឹកសុទ្ធ ៥០០កេស, ៤៖ត្រីងៀត ១០០គីឡូក្រាម, ៥៖អាវរងារមកពីអូស្ត្រាលី ២០០អាវ, ៦៖ភួយ ៥០០, ៧៖មុង ៥០០, ៨៖ក្រមា ៥០០, ៩៖ត្រីខ ៥០០ កំប៉ុង, ១០៖សាច់ជ្រូកផាត់ ១៥០គីឡូ, ១១៖សាប៊ូកក់សក់ ៥០០ ដបតូច, ១២៖ទឹកខ្ពុលមាត់ ៥០០ដបតូច, ១៣៖ថ្នាំដាក់ភ្នែក ១០០ ដប, ១៤៖ឱសថចំនួន ៥០០កញ្ចប់តូច, ១៥៖ម៉ាស់ចំនួន ១០០០, ១៦៖កាហ្វេកំប៉ុងចំនួន 40 កេស, ១៧៖ស្ករបៀម អាមេរិចចំនួន ៥០០ប្រអប់, ១៨៖ថ្នាំដុសធ្មេញ ៥០០ដើម។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្ដមសេនីយ៍ទោ ប៉ែន វិចិត្រ និងសូមជូនពរបានប្រកបនូវពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
