(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានផ្ញើសារលិខិតជូនកងទ័ពនៅទូទាំងប្រទេស នាឱកាសចូលឆ្នាំសកល២០២៦។
តាមរយៈសារជូនពរនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាកសួរសុខទុក្ខពោពេញដោយមនោសញ្ចេតនា នឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅ បំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក តស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ធ្វើពលិកម្មគ្រប់ បែបយ៉ាង ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាការពារសន្តិភាព និងស្ថិរភាពសង្គម។
ខាងក្រោមនេះជាសារលិខិតជូនពររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖
