អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៩វត្ត ក្នុងស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តចំនួន៩វត្ត ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងវត្តទ្រា ឃុំកញ្ចំ ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, អង្ករ ២០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, ទឹកដោះគោ ១កេសធំ, មី ២កេសធំ, ត្រីខកំប៉ុង ២កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រេងម៉ាស៊ូត ១កាន។ ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងមន្រ្តីរួមដំណើរ ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាម ក្នុង១វត្តចំនួន ៥.០០០.០០០៛, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៣៦០.០០០រៀល, ជូនអាចារ្យ និងគណៈកម្មការវត្ត ក្នុង១វត្ត ១នាក់ ១០០.០០០៛, ជូនយាយជីតាជី ចំនួន១០២នាក់ ក្នុង១នាក់ ២០,០០០៛ ផងដែរ។ សរុបថវិកាក្នុង១វត្តចំនួន ៧.៨០៩.០០០៛ សរុបថវិការួមមានចំនួន ៧២,៣២១,០០០រៀល។

ជាមួយនោះ ឯកឧត្ដម វង្ស ពិសេន បានប្រគេនថវិកាចូលរួមកសាង ព្រះវិហារវត្តទ្រា ចំនួន 10,000$ បន្ថែមទៀត៕