អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការឃោសនាព័ត៌មាន បិទវគ្គបំប៉នជំនាញព័ត៌មាន ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញព័ត៌មាន ឆ្នាំ២០២៣ ដល់នាយទាហានដែលមកពីបណ្ដាស្ថាប័នចំណុះអគ្គបញ្ជាការ។ 

ពិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕