អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្តមសេនីយ៍ទោ សុិន សុខា ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សុិន សុខា នាយកទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕