អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ឈឹម សាវុធ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្ត  អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះយើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្ដិសិទ្ធិក្នុងលោកគុណព្រះរតនត្រ័យកែវទាំងបីនិងទសបារមីទេវតាថែរក្សាឆ្នាំថ្មីព្រះនាមមហោទរាទេវីសូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការពរបវរមហាប្រសើរជូនឯកឧត្ដមនាយឧត្ដមសេនីយ៍ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិសូមប្រកបដោយសុខភាពល្អបរិបូណ៌កម្លាំងកាយមាំមួនប្រាជ្ញាឈ្លាសវៃជន្មាយុយឺនយូរដើម្បីបន្តដឹកនាំក្រសួងការពារជាតិរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការការពារកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕