អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញសារព័ត៌មានជំនាន់ទី ១១

(ភ្នំពេញ) ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាននាព្រឹកថ្ងៃទី១ ខែកកដ្ដា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបំប៉នជំនាញសារព័ត៌មានជំនាន់ទី១១ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានលើកឡើងថាវគ្គបំប៉នជំនាញឃោសនាមានព័ត៌បើកដំណើរការដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម និងចំណេះដឹងទូទៅក្នុងកងយោធពលខេមរភូមិន្ទ។ 

គួរបញ្ជាក់ថា វគ្គបំប៉នជំនាញជំនាន់ទី១១នេះ មានសិក្ខាកាមចំណុះទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋានចូលរួមចំនួន ៣១នាក់ ប្រុសចំនួន៣០នាក់ ស្រីចំនួន ០១នាក់ ដោយមានរយះពេលហ្វឹកហ្វឺន៩០ថ្ងៃ។ 

ក្នុងពិធីបើកវគ្គនោះ ឧត្តមសេនីយ៍ឯក ខឺម សន បានផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់នូវចំណុចសំខាន់៥រួមមាន៖

 1 ក្ដាប់ឱ្យបានតួនាទីភារកិច្ចស្នូលរបស់ទីចាត់ការ

 2 ក្ដាប់ភ្ជាប់ភារកិច្ចក្នុងការិយាល័យនីមួយៗ និងធ្វើកិច្ចសហការពីការិយាល័យមួយទៅការិយាល័យមួយ

 3 ក្ដាប់ឱ្យបានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សភាពការណ៍ជាតិ និងអន្តរជាតិ

 4 ក្ដាប់ឲ្យបានលក្ខខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរណ៍ សេចក្ដីណែនាំ និងបទបញ្ជា។ល។

 5 នាយទាហានវ័យក្មេងជានាយទាហានបន្តវេន ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ និងដកបទពិសោធន៍ការងារឱ្យបានច្រើនដើម្បីប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ៕