អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិព្រះរាជាណាចក្រថៃ

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកម្មវិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិព្រះរាជាណាចក្រថៃ ដែលពិធីនេះប្រារព្ធនៅស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា៕