អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្តមនាវីឯក ស្រ៊ុន សារឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ) ឯកឧត្តម ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវីក្រោមឱវាទទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីយ៉ាងស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ ជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ទុរគតជន ស្ត្រីមេម៉ាយ និងកុមារដែលងាយរងគ្រោះ។ កាយវិការមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ស័ក្តិសមជាភរិយាដ៏ឧត្តមរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា ជាមាតា ជាជីដូនប្រកបដោយ ព្រហ្មវិហារធម៌ ជាកុលធីតាដ៏ឆ្នើម និង ជាស្ត្រីថ្នាក់ដឹកនាំជាតិមួយរូប ស័ក្តិសមនឹងកិត្តិយសដែលជាតិនិងអន្តរជាតិប្រគល់ជូនជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិ ការអង្គការសហប្រជាជាតិ ដើម្បីសុខ ភាពស្រ្តីនិងកុមារ ជាប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព ការអភិវឌ្ឍ និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម លើកតម្លៃស្រ្តី និងគ្រួសារខ្មែរ។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំង បុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕