(ព្រៃវែង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមវគ្គយន្តការី ជំនាន់ទី២៣ និងវគ្គជំនាញភស្តុភាជំនាន់ទី២ នៅសាលាបើកបរ និងយន្តការី (ភ្នំឈើកាច់) ចំណុះទីចាត់ការចលនូប្បត្តម្ភ អគ្គបញ្ជាការ៕
