(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយជ័យមង្គលនៃពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះគុណូបការៈ និងស្នាដៃធំដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លា របស់ឯកឧត្តម ដែលជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប និងជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុការពារ កសាង អភិវឌ្ឍជាតិ ពង្រឹងនីតិរដ្ឋ នាំមកនូវសុខសន្តិភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនឯកឧត្តម និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕