អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសខួបកំណើត គម្រប់ ៤៥ឈានចូល៤៦ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសប្រកបដោយជ័យមង្គលនៃពិធីខួបកំណើតគម្រប់៤៥ឆ្នាំ ឈានចូល៤៦ឆ្នាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះឯកឧត្តម ដែលជានិច្ចកាល តែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លាប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ គ្រប់គ្រងការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់អត្ថិភាព ជីវភាពសង្គម ការពង្រឹង សេដ្ឋកិច្ច និងការធានាបាននូវភាពធន់របស់កម្ពុជាដើម្បីឈានទៅពង្រីកឧស្សាហកម្មថ្មីៗ និងការកសាងនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដោយរក្សាបានបរិយាកាសសុខដុមនីយកម្មសង្គម។

យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហា ប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកប ដោយ ពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕