(ភ្នំពេញ)៖ នៅមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីធ្វើបទបង្ហាញមួយ ស្ដីពីយុទ្ធវិធីការជួយសង្គ្រោះជនរងគ្រោះតាមឧទ្ធម្ភាគចក្រ ជាផ្នែកមួយនៃសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
ក្រោមការបង្ហាត់បង្ហាញពីកងទ័ពរំដោះប្រជាជនចិន ជាអ្នកមានបទពិសោធន៍ក្នុងប្រតិបត្តិការតាមឧទ្ធម្ភាគចក្រ នាយទាហាន នាយទាហានរងកងទ័ពជើងអាកាស រួមនិងកងពលតូចលេខ៧០ បានចូលរួមស្ដាប់បទបង្ហាញស្ដីពីយុទ្ធវិធីនៃការជួយជនរងគ្រោះ រួមនឹងការបង្ហាញឧបករណ៍សម្ភារៈមួយចំនួន បម្រើឲ្យការជួយសង្គ្រោះស្ទូចសណ្ដោងជនរងគ្រោះតាមឧទ្ធម្ភាគចក្រ ធុន (MI-171 )៕