(ខេត្តព្រះសីហនុ)៖ កងទ័ពជើងទឹកកម្ពុជា និងចិន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានធ្វើសាកល្បងសមយុទ្ធដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រក្នុងខេត្តព្រះសីហនុ ខណៈសកម្មភាពនេះបានប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។
សូមបញ្ជាក់ថាកងទ័ពជើងទឹកកម្ពុជា និងចិន បាននិងកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ ដោយនាវិកកម្ពុជាប្រើប្រាស់នាវាតូចធំចំនួន១២គ្រឿង, ឧទ្ធម្ភាគចក្រចំនួន៣គ្រឿង រួមទាំងសម្ភារៈ និងសព្វាវុធជាច្រើនទៀត ខណៈភាគីចិនប្រើប្រាស់នាវាខ្នាតធំចំនួន៣គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង រួមទាំងឧបករណ៍ស៊ើបការណ៍ និងអាវុធធន់ស្រាល និងធ្ងន់ជាច្រើនទៀត។
ការធ្វើសាកល្បងនេះមានលក្ខណៈជាទ្រង់ទ្រាយធំ ដោយផ្តោតសំខាន់លើការបង្រាបទបល្មើសលើសាឡង់លើផ្ទៃសមុទ្រ សង្រោះមនុស្សធម៌, ប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្រាបភេរវកម្ម និងរំដោះចំណាប់ខ្មាំងជាដើម៕