(កំពង់ស្ពឺ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យ៉ាល់ ពិសិដ្ឋ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសយន្តយុទ្ធវគ្គទី១ ថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងថ្នាក់ប្រហាក់ ប្រហែល ប្រចាំឆ្នាំ២០២៥។
ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ កងទ័ពជើងគោក៕