អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុះហយាត្រាសាកល្បង ឈានឆ្ពោះទៅពិធីផ្លូវការអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុះហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ បានបង្កើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះបរមរតនកោដ្ឋ ដែលមានតួនាទីពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារសនិ្តភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តបទបញ្ជាក្នុងការការពារបូរណភាពទឹកដី៕