(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ពិធីខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់សិក្ខាកាម វគ្គបំប៉នយោធាចារ្យជំនាន់ទី២ និងវគ្គបណ្ដុះបណ្ដាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី១០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន អគ្គបញ្ជាការ៕
