អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្ដរជាតិ ដល់យោធិននៃ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម អគ្គបញ្ជាការ 

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល  និងព្រឹត្តិការណ៍ នៅមុំបីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម អគ្គបញ្ជាការ។ 

ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ៕