អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ ស្វាយ ណេង និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សុខ ភាព

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ ស្វាយ ណេង និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅវេលាម៉ោង២០:០៥នាទីយប់ ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេងនិងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ក្នុង កងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ សុខ ភាព ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឱ្យដួលរលំទាំងស្រុងនូវកម្លាំង ក៏ដូចជារចនាសម្ព័ន្ធរបស់ក្រុមឧទ្ទាមខ្មែរក្រហម ពន្លត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង រហូតដល់បច្ចុប្បន្ន។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព បានចាប់បដិ សន្ធិ ក្នុងសុគតិភពកុំបី