អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្ដរជាតិ ដល់សិក្ខាកាមនៅសាលាភស្តុភារ និងដឹកជញ្ជូន (ភ្នំឈើកាច់

ព្រៃវែង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ បានអញ្ជើញចុះអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមវគ្គយន្តការី ជំនាន់ទី២៤និងវគ្គជំនាញភស្តុភាជំនាន់ទី១ថ្នាក់កងពលតូច នៅសាលាភស្តុភារនិង ដឹកជញ្ជូន (ភ្នំឈើកាច់) ចំណុះទីចាត់ការភស្តុភា អគ្គបញ្ជាការ ស្ថិតនៅ ភូមិរោងដំរី ឃុំជើងភ្នំ  ស្រុកបាភ្នំ ខេត្តព្រៃវែង។