(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ ជាតិ-អន្តរជាតិថ្មីៗ, ខួបទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥) ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៥ នៅសាលប្រជុំ អគ្គបញ្ជាការដ្ឋាន៕
