អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បន្តផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ជាតិ-អន្តរជាតិថ្មីៗដល់យោធិននៃមជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រយោធា និង ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ ជាតិ-អន្តរជាតិថ្មីៗ, ខួបទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥) ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា និង មជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រយោធា  អគ្គបញ្ជាការ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលមូល អគ្គបញ្ជាការដ្ឋាន៕