អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៥

(ភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មានជាប្រធានក្រុមការងារ ១៨ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលមួយឆ្នាំ២០២៥។ 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំខុទ្ធកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕