អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការផ្តល់ថវិការជាង ២៧៥ លានរៀលជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ ថវិកាចំនួន ២៧៥.៧៩០.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។

ពិធីប្រគល់ និងទទួលថវិកា ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕