អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំត្រីមាសទី១ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន ជាប្រធានក្រុមការងារ ១៨ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំត្រីមាសទី១ និងទិដៅអនុវត្ត ត្រីមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំខុទ្ធកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕