អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរកងទ័ពទូទាំងប្រទេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានផ្ញើសារលិខិតជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។ 

តាមរយៈសារជូនពរនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសាកសួរសុខទុក្ខពោពេញដោយមនោសញ្ចេតនា នឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅ បំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារ ជម្នះរាល់ការលំបាក តស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ធ្វើពលិកម្មគ្រប់បែបយ៉ាង ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាការពារសន្តិភាព និងស្ថិរភាពសង្គម។

ខាងក្រោមនេះជាសារលិខិតជូនពររបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖