(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ មានសេចក្តីសោមនស្ស រីករាយជាអនេក និងសូមសម្តែងអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត ចំពោះឯកឧត្តម ទៀ សីហា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ” ដើម្បីដឹកនាំក្រសួងការពារជាតិ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿង ជូនជាតិមាតុភូមិនៃយើង។
ការទទួលបានព្រះរាជក្រឹត្យតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងសមត្ថភាព គុណធម៌ សីលធម៌ សុជីវធម៌ និងគំរូវីរភាពដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជានាពេលកន្លងមក រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។
យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕