អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញចុះផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ និងច្បាប់ស្តីពីកាតព្វកិច្ចយោធា ជូនដល់យោធិននៃវិទ្យាស្ថាននាយទាហានចម្រុះ

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្តីពីការកសាងជីវភាពរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់ស្តីពីកាតព្វកិច្ចយោធា ជូនដល់សិក្ខាកាមនៃវិទ្យាស្ថាននាយទាហានចម្រុះ។