អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

គណៈប្រតិភូអគ្គបញ្ជាការ  អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពម្ដាយបង្កើតរបស់នាយឧត្ដមសេនីយ៍ ណុប រតនា

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាម្តាយបង្កើតរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ។

មហាឧបាសិកា មុន សៀម បានទទួលមរណភាពនៅវេលាម៉ោង ៣:៣៣នាទីទៀបភ្លឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ៕