អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ហួត ឈាងអន ផ្ញើសារជូនពរ និងអបអរសាទរ ឯកឧត្ដម ម៉ៅ សុផាន់ ដែលត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម ហួត ឈាងអន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ ឯកឧត្ដម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ក្នុងឱកាសដែល ឯកឧត្ដម ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ ខ្ញុំបាទសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕