អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំប្រតិភូជូនពរឆ្នាំថ្មី អនុព័ន្ធយោធាវៀតណាម

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានដឹកនាំប្រតិភូជូនពរលោកវរសេនីយ៍ឯក ត្រាន់ វ៉ាន់តឹម ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងបរិយាកាសស្និទ្ធស្នាល ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានជូនពរជ័យដល់ប្រធានអនុព័ន្ធយោធា និងសហការី កំពុងបម្រើការនៅកម្ពុជា និងក្រុមគ្រួសារ សូមទទួលបានសេរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿង និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី៕