(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំការងារផ្ទៃក្នុងរបស់អង្គភាព ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា អគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក គឹម វណ្ណា បានធ្វើការផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឧត្តមសេនីយ៍ឯក នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា អគ្គបញ្ជាការដ្ឋាន បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលបានប្រគល់ឲ្យ និងគោរពវិន័យឲ្យបានមុឺងម៉ាត់ យកចិត្តទុកដាក់ចំពោះការងារប្រឡងប្រណាំង ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង និងសម្រេចឲ្យបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ៕