អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមពិធីផ្សព្វផ្សាយទស្សនទាននៃការសាងសង់សួនតេជោសន្តិភាព

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយទស្សនទាននៃការសាងសង់សួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ៕