អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការកងទ័ពចុះ សួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តាកោះ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង កងទ័ពជើងទឹក ឈរជើង នៅកោះ ពូលូវ៉ៃ និងកោះតាង ស្ថិតក្នុងភូមិ សាស្ត្រ ខេត្ត ព្រះសីហនុ ដែនសមុទ្រ កម្ពុជា។

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយនាវី និងពលនាវឹក នាពេលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពី សំណាក់ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច កិត្តិ ព្រឹ ត្ត បណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងទ័ពទាំងអស់នៅក្នុងឱកាស បុណ្យចូលឆ្នាំ ថ្មី ប្រពៃណីជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ ចំពោះនាយនាវី ពលនាវឹកទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារដែនកោះប្រកបដោយវីរភាពអង់អាចក្លាហាន និងការខិតខំកសាងសមិទ្ធផលជាច្រើននៅលើកោះ ធ្វើឲ្យកោះប្រែមុខមាត់ថ្មី មានអគារស្នាក់នៅសមរម្យ មានទឹកសាបប្រើប្រាស់ និងមានដាំដំណាំ ចិញ្ចឹមសត្វ រក្សាដល់សុខភាពបានល្អ ធានាបានដល់កិច្ចការពារបូរណភាពទឹកដី។

ជាមួយនឹងដំណើរចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍បាននាំយកថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅឧបត្ថម្ភដល់កងកម្លាំងកងទ័ពជើងទឹកឈរជើងការពារកោះផងដែរ៕