(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាមូលនិធិមរណភាពរបស់អគ្គបញ្ជាការដ្ឋាន ចំនួន ១០លានរៀល ជូនគ្រួសារសពអនុសេនីយ៍ឯក កាន់ ភក្តី នាយទាហាននៃកងឯកភាពកិត្តិយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន ដែលបានទទួលមរណៈភាព នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន។