អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ហើយអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោត។

ឯកឧត្តម វង្ស ពិសេន បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងស្រុកពារាំង សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បន្តទៀត និងចូលរូមថែរក្សា ការពារសុខសន្តិភាព ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕